ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះគ្នារឿងសាច់ក្លែម ឈានដល់បង្កហិង្សាយកកណ្ដៀវកាត់ស្លឹកស្លឹកត្រចៀក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមេក្រុមសន្តិសុខឯកជន ត្រូវកូនក្រុមរបស់ខ្លួនបានយកកណ្តៀវមកកាត់ស្លឹកត្រចៀក និងយកដែកមកវាយត្រូវជង្គង់រងរបួសយ៉ាងដំណំ ខណៈមានទំនាស់ក្នុងវង់ផឹកស៊ីជាមួយគ្នាបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី៣១ខែតុលា ឆ្នាំ ២០១៦ នៅចំណុចក្នុងរោងចក្រ ES ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា
ជនរងគ្រោះមានឈ្មោះ ឃឹម ភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខឯកជនក្រុមហ៊ុន សេវេន ស្នាក់នៅផ្ទះជួលភូមិអូរបែក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិង មានស្រុកកំណើតភូមិសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកជនបង្ករមានឈ្មោះ តាក់ ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរសន្តិសុខដូចគ្នាជាកូនក្រុម ស្នាក់ម្ដុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមានស្រុកកំណើតស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងតែអង្គុយយាមក្នុងរោងចក្រខាងលើ ក្រោយមក ស្រាប់តែជនបង្កបានដើរចូលក្នុងរោងចក្រខាងលើ ហើយបន្តិចក្រោយម កជនបង្កបានកាន់កណ្ដៀវហើយបានដើរមកសំដៅនរងគ្រោះបានយកកណ្ដៀវមកកាត់ស្លឹកត្រចៀកជនរបស់ខ្លួននិងយកដែកទីបបួនជ្រុងមកវាយក្បាលជង្គង់រងរបួសយ៉ាងដំណំ ដោយឡែកស្លឹកត្រចៀកហូរឈាម ភ្លាមៗនោះ ជនគ្រោះបានរត់ចេញពីកន្លែងកើតហេតុ ទៅប្ដឹងសមត្ថកិច្ចអោយមកជួយអន្តរាគមន៍ ពេលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សមត្ថកិច្ចទឹកថ្លា ខាងសមត្ថកិច្ចបានអោយខាងមេតំបន់សន្តិសុខទាក់ទៅជនបង្កហើយក្រោយមកជនបង្កបានមកតាមការហៅរបស់មេតំបន់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនវាយខ្នោះតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កដែលជាកូនក្រុមបាននិយាយថា មូលហេតុដែលនាំគេយកកណ្តៀវទៅកាត់ស្លឹកត្រចៀកមេក្រុមខ្លួននោះ ដោយសារតែទំនាស់រឿងយកសាច់ក្លែមហូប ទើបកើតជាជម្លោះទៅវាយគ្នាទៅវិញទៅមក ពេលនោះខ្លួនទ្រាំពុំបាន ក៏យកកណ្តៀវកាត់ស្លឹកត្រចៀកជនរងគ្រោះ និងយកដែកទីបបួនជ្រុងវាយជង្គង់តែម្តង ។

បច្ចុប្បន្នជនបង្កកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធី ៕
តង សីហា

6 1 2 3 4 5


ចែករំលែក៖