ព័ត៌មានទាន់ហេតុការណ៍៖

លួច​ម៉ូតូ​បានសម្រេចពីឃុំ​សំបួរ ស្រុក​ទ្រាំងយកមក​ធ្វើ​សោ​ថ្មី ត្រូវម្ចាស់តាមទាន់ស្រែករត់ប្រាស់អាយ៉ូស

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់រត់គេចខ្លួនទាំងព្រលឹងចុងសក់ ដោយសារតែរូបគេ បានលួចម៉ូតូហុងដាឌ្រីម សេរី២០១៤ មួយគ្រឿង ពីឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លុះដល់ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យបានយកម៉ូតូមកធ្វើសោថ្មី នៅទល់មុខការាស់សាំងតេឡា ស្ថិតនៅភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ នៅពេលជាងសោ កំពុងតែធ្វើសោថ្មីឲ្យនោះ ស្រាប់តែម្ចាស់ម៉ូតូ តាមមករកឃើញ ភ្លាមៗនោះ ជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ ។

បើតាមលោកអធិការស្រុកទ្រាំងបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានចោរលួចម៉ូតូ ពីឃុំសំបួរ និងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះនោះ លោកបានសុំសហការ ជាមួយអធិការក្រុងដូនកែវ ដើម្បីចាំស្ទាក់ចាប់ លុះមកដល់ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ម្ចាស់ម៉ូតូបានតាមរកម៉ូតូរបស់ខ្លួន ឃើញនៅក្នុងក្រុងដូនកែវ ខណៈដែលជនសង្ស័យយកម៉ូតូមកធ្វើសោ តែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយក្រដោយឃើញម្ចាស់ម៉ូតូ និងបានទុកម៉ូតូចោលនៅកន្លែងធ្វើសោ ។

បន្ទាប់ពីបានឃើញម៉ូតូវិញហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងពិនិត្យទៅឯកសារម្ចាស់ម៉ូតូរួចរាល់ដើម្បីប្រគល់ម៉ូតូឲ្យម្ចាស់ដើមវិញ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងស្វែងរកចាប់ខ្លួនជាបន្តទៀត ។

ករណីចោរលួចម៉ូតូនិងបានរកឃើញវិញនេះ បើតាមម្ចាស់ម៉ូតូឈ្មោះ ហែម ផល អាយុ ៣៥ ឆ្នាំ នៅអូរពោធិ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បាននិយាយថា រូបលោកបានបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាលេខ តាកែវ ១J៤៨៩៧ ពេលដែលលោកបានចតម៉ូតូទុកនៅលើខ្នងប្រឡាយ ដើម្បីចុះទៅបាញ់ថ្នាំនៅស្រែ ឆ្ងាយពីម៉ូតូប្រមាណជាង ៣០០ម៉ែត្រ ពេលត្រឡប់ពីបាញ់ថ្នាំវិញ ស្រាប់តែបាត់ម៉ូតូ រកមិនឃើញ ។

ភ្លាមនោះលោកបានរត់ទៅផ្ទះ ហើយប្រាប់បងប្អូនឲ្យជួយតាមរកនិងបានទៅដាក់ពាក្យបណ្តឹង ។ លុះមកដល់ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ក៏បានរកឃើញម៉ូតូរបស់ខ្លួន ត្រូវជនសង្ស័យយកមកធ្វើសោនៅក្រុងដូនកែវនេះតែម្តង ៕ ជីសូរិកា

as as-1


ចែករំលែក៖