ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីហ្វីលីពីនលាលែងពីតំណែងអគ្គរដ្ឋទូតរបស់លោកឌូទឺរទេ

ចែករំលែក៖

នៅក្នុងសកម្មភាពដែលមិនប្រកាសឲ្យដឹងជាមុន នៅក្នុងវិមាន Malacanang អតីតប្រធានាធិបតី Fidel Ramos បានប្រកាស ពីការសម្រេចចិត្ត លាលែងចេញពីតំណែងរដ្ឋទូត ក្នុងការចរចាបង្កើតទំនាក់ទំនងរវាងហ្វីលីពីន នឹងចិន ។

សារព័ត៌មាន The Philipine Star កាលពីថ្ងៃទី១ ខែវិច្ឆិកា បានផ្សាយថា នៅពេលដែលចូលរួមក្នុងព្រឹត្តិការមួយក្នុងស្ថានទូតថៃ នៅទីក្រុងម៉ានីល អតីតប្រធានាធិបតី Ramos បាននិយាយទៅកាន់ប្រធានាធិបតី ឌូទឺរទេ ថា លោកទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយនេះជាពេលវេលាដែលត្រូវលាលែងចេញពីតំណែង ដោយសារតែការចរចាត្រូវបានមន្ត្រីរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ ។

សារព័ត៌មានហ្វីលីពីនបានផ្សាយទៀតថា នេះជាពេលវេលាថ្មីបំផុត ក្រោយពេលអតីតប្រធានាធិបតី Ramos បានថ្កោលទោសលោក ឌូទឺរទេ ពីសង្គ្រាមប្រឆាំងគ្រឿងញៀនបង្ហូរឈាមសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធច្បាប់ ។

មិនត្រឹមតែប៉ុណ្ណោះ លោក ឌូទឺរទេ តែងតែប្រើពាក្យសម្តីប៉ះពាល់ដល់ប្រទេសផ្សេងទៀត ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ហ្វីលីពីន ។

ប្រតិកម្មក្រោយពេលទទួលបានព័ត៌មាន អ្នកនាំពាក្យប្រធានាធិបតី ហ្វីលីពីន លោក Martin Andanar បានប្រកាសឲ្យដឹងថា វិមាន ប្រធានាធិបតី Malacanang មិនទាន់ទទួលបានលិខិតសំលាលែងពីតំណែងរបស់លោក Ramos នៅឡើយទេ ។ ប៉ុន្តែនេះ ជារឿងខុសឆ្កងដ៏ធំ ប្រសិនបើលោក Ramos លាលែងចេញពីតំណែង ដោយសារតែហ្វីលីពីនត្រូវការអ្នកមានសម្ថភាពដូចជារូបលោក ដើម្បីបន្តនូវអ្វីដែលចិន និងហ្វីលីពីនទទួលបាននៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចិននាពេលកន្លងមក ៕ ម៉ែវ សាធី

ase


ចែករំលែក៖