ខេត្តបាត់ដំបង៖ ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៧:២០នាទី នៅចំណុចហាងកាហ្វេយីហោ ណែតឈឺកាហ្វេស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យដឹកនាំកម្លាំងការិយាល័យជំនាញ នេះបានឆ្មក់ចូលទៅនាំអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចសម្រាប់រជក់ (Vape) ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងនាំខ្លួនអ្នកប្រើប្រាស់ចំនួន០១នាក់ប្រុសមកកាន់ស្នងការដ្ឋានដេីម្បីសាកសួរក្នុងនោះភ្ជាប់ជាមួយរួមមាន៖
-ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ (Vape) ចំនួន ០១ដើម ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។
ជាការតក់សម្គាល់របស់សមត្ថកិច្ចទីនោះមានការប្រមូលផ្តុំក្មេងៗច្រេីននាក់ផ្តុំគ្នាចុចហ្កេមនៅទីនោះ។
បន្ទាប់ពីការសាកសួរសមត្ថកិច្ចបានហៅអាណាព្យាបាលរបស់គេមកធានាឱ្យធ្វេីកិច្ចសន្យាបញ្ឈប់ការប្រេីប្រាស់ឧបករណ៍នេះជាបន្តទៀតនិងអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។
ក្នុងនាមសមត្ថកិច្ចនគរបាលសូមរំលឹកដល់បងប្អូនម្ចាស់ទីតាំង លក់ដូរ ឬធ្វេីអាជីវកម្ម សេវាកម្មផ្សេងៗសូមចូលរួមជាមួយសមត្ថកិច្ចក្នុងការអប់រំណែនាំកុំឱ្យមានការប្រមូលផ្តុំប្រេីប្រាស់បារី (Vape)ដូចខាងលេី នៅទីតាំងរបស់ខ្លួន ដេីម្បីចៀសវាងការប៉ះពាល់ដល់ទីតាំងអាជីវកម្មរបស់ខ្លួនក្នុងពេលសមត្ថកិច្ចចុះបង្រ្កាប និងស្នេីឱ្យយុវជនដែលកំពុងប្រេីប្រាស់បារីអេឡិចត្រូនិច (Vape) សូមបញ្ឈប់សកម្មភាពនេះបន្តទៀត រីឯអ្នកលក់ ចែកចាយសមត្ថកិច្ចបន្តស្រាវជ្រាវនិងចាត់វិធានការបន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច