ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ PRIUS បើកបុកម៉ូតូ SCOOPYចតចោលនៅមុខផ្ទះរងការខូចខាតស្ទើទាំងស្រុង រួចសង3500$

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota prius មួយគ្រឿងបើកក្នុងល្បឿនលឿនក៏រ៉េចង្កូតជ្រុលទៅបុកម៉ូតូHONG DA SCOOPYចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក toyota priusពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3650 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតជ្រុលទៅបុកម៉ូតូម៉ាកHONG DA SCOOPYពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1ME-2755 ដែលចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

    ក្រោយកើតហេតុ​ ភាគីម្ចាស់រថយន្តសងសំណងទៅលើភាគីម៉ូតូចំនួន៣៥០០ដុល្លា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖