ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបោកក្បាលស្លាប់ម្នាក់ និងម្នាក់របួសធ្ងន់

ចែករំលែក៖

 

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ខណៈ ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន រេចង្កូតបុករបាំងថ្មពុះចែកផ្លូវ កាលពីវេលាម៉ោង ២ និង១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៍មានបានអោយដឹងថា មុនពេលកេីតហេតុគេបានឃើញ បុរស០២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៥ ពណ៍ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1MF-0957 បានឌុបគ្នាជិះក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស លុះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែជ្រុលបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយផ្លោងបាក់កស្លាប់ម្នាក់ ភ្លាមៗ ។ ចំណែកឯ

ម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកេីតហេតុ នគរបាល ជំនាញចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកដល់ធ្វេីការ វាស់វែង យកម៉ូតូទៅរក្សាទុក ។ រីឯ សពជនរងគ្រោះ សមត្ថកិច្ចបាន ប្រគល់អោយសាច់ញាត្តិយកទៅ ធ្វើ បុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖