ព័ត៌មានទាន់ហេតុការណ៍៖

បើកការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជាបានរៀបចំពិធីបើកការប្រកួតជាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដែលបានដំណើរការប្រកួតតាំងពីថ្ងៃទី២៥ខែតុលា ប៉ុន្តែប្រភេទកីឡាកាយសម្ព័ន្ធ ទើបបានដំណើរការប្រកួត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៦ ។

លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យ ដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី១នេះសហព័ន្ធនឹងចាប់ផ្ដើមឲ្យ កីឡាករ-កីឡាការិនីមកពីរាជធានី-ខេត្ត ទាំង៤ ក្នុងនោះរាជធានីភ្នំពេញមាន៩នាក់នារី៦នាក់, ខេត្តតាកែវមាន៩នាក់ នារី៣ នាក់, ខេត្តក្រចេះ៩នាក់ នារី៣នាក់ និងខេត្ត កំពងឆ្នាំង៩នាក់នារី៣នាក់ ។

លោកអគ្គលេខាធិការបានបន្តទៀតថាប្រភេទកីឡាកាយសម្ព័ន្ធចែកចេញជា២ ប្រភេទគឺកាយសម្ព័ន្ធ Aerobic និង កាយ សម្ព័ន្ធ Artistic ។ កាយសម្ព័ន្ធ Aerobic មាន ៥វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសា ឯកត្តជននារី វិញ្ញាសាគូ វិញ្ញាសា៣នាក់ (Trio) និង វិញ្ញាសាជាក្រុម ។ ចំពោះកាយ សម្ព័ន្ធ Artistic មាន៥វិញ្ញាសា គឺឯកត្តជនបុរសលេងជាមួយឧបករណ៍ឯកត្តជនបុរស ជំនាញលើកម្រាលឯកត្តជនបុរសជំនាញសេះលោតឯកត្តជនបុរសជំនាញប្រើកង និងប្រកួតជាក្រុម៦នាក់លេងជាមួយឧប ករណ៍ទាំងអស់ ។

លោកបញ្ជាក់ថា សហព័ន្ធកីឡាកាយ សម្ព័ន្ធបានធ្វើតេស្តមុនពិធីបើកការប្រកួតជាផ្លូវការចាប់ផ្តើម ពីព្រោះលោកយល់ ឃើញថា បើមិនឲ្យកីឡាករកីឡាការិនីធ្វើតេស្តទេ Performanceរបស់ពួកគេនឹងធ្លាក់ចុះដូច្នេះការធ្វើតេស្តប្រៀបដូចជាការហ្វឹកហាត់ឲ្យដូចជាការប្រកួតមែនទែនដែរ។ អត្តពលិកកីឡាកាយសម្ព័ន្ធទាំងអស់ដែលចូលរួមប្រកួតកីឡាជាតិសុទ្ធតែជាយុវជនថ្នាលសម្រាប់ត្រៀមកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ជាមួយគ្នានោះដែរ លោក ឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានផ្តាំផ្ញើដល់គណៈកម្មការបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឲ្យបានល្អពិសេសភាពសុក្រឹតនិងយុត្តិធម៌ បើកីឡាករកីឡាការិនីឈ្នះ គឺឈ្នះដោយគុណផលពិតប្រាកដបាន ចេញពីការខិតខំហ្វឹកហាត់ ។

លោកឧកញ៉ាបានបន្តទៀតថា ចាប់ ពីពេលនេះតទៅ គ្រប់សមាគមក្លិបកីឡាកាយសម្ព័ន្ធទាំងត្រូវយកចិត្តទុកដាក់អភិវឌ្ឍធនធានកីឡាករកីឡាការិនីរៀងៗខ្លួនឲ្យក្លាយទៅជាកីឡាករឆ្នើមពោរពេញដោយទេពកោសល្យ សមត្ថភាព ដើម្បីចូលរួមក្នុង ព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនិងអន្តរជាតិ៕ សារីម

tty 3 e s


ចែករំលែក៖