ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះមហន្តរាយព្រំដែន នេប៉ាល់-ចិន ជនបរទេស ៧០០នាក់ ក្នុងចំណោមមនុស្ស ១៥០០នាក់បន្តបាត់ខ្លួន (មានវីដេអូ)

ចែករំលែក៖

ប្រទេសនេប៉ាល់៖ អាជ្ញាធរនេប៉ាល់ បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃ ព្រហស្បតិ៍ នេះចំនួនអ្នកស្លាប់បានកើនដលើ ១៨០ នាក់ ខណៈផ្ទះសម្បែងជាច្រើនរយខ្នងរងការបំផ្លាញយ៉ាងខ្លាំងក្លា។

អាជ្ញាធរនេប៉ាល់ បានបន្តថា មនុស្សជិត ១៥០០នាក់ រួមទាំងជនបរទេសជាង ៧០០នាក់ កំពុងបាត់ខ្លួននៅទូទាំងប្រទេសនេប៉ាល់ និងទីបេរបស់ប្រទេសចិន បន្ទាប់ពីជញ្ជាំងភក់ និងថ្មបានដួលរលំចូលទៅក្នុងទន្លេហិម៉ាឡៃយ៉ា ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏មហន្តរាយមិនធ្លាប់កើតមានវាយប្រហារព្រំដែនរវាងនៃប្រទេសទាំងពីរ។

ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសនេប៉ាល់បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីស្វែងរកអ្នករស់រានមានជីវិត និងទម្លាក់សម្ភារៈសង្គ្រោះបន្ទាន់ទៅកាន់មនុស្សរាប់ពាន់នាក់ដែលដាច់ស្រយាលនៅក្នុងទីក្រុង និងជ្រលងភ្នំ បន្ទាប់ពីគ្រោះមហន្តរាយកាលល្ងាចថ្ងៃពុធបានបោកបក់ផ្លូវមួយដែលពោរពេញទៅដោយអ្នកដើរលេង និងអ្នកធ្វើធម្មយាត្រា ដែលភ្ជាប់ទីក្រុង Kathmandu ជាមួយទីក្រុង Lhasa នៃតំបន់ស្វយ័តទីបេរបស់ចិន។

អ្នកនាំពាក្យប៉ូលីសក្នុងតំបន់រងគ្រោះលោក Abi Narayan Kafle បានប្រាប់ Reuters ថា “ចំនួននេះនឹងកើនឡើង ដោយសារតែប្រតិបត្តិការរុករងកំពុងតែបានបន្ត ហើយសាកសពជាច្រើនទៀតត្រូវបានគេរំពឹងថានឹងត្រូវបានរកឃើញបន្ថែមទៀតដោយចំនួនអ្នកស្លាប់អាចកើនដល់ចំនួនច្រើនមិនធ្លាប់មានកន្លងមក៕ដោយ៖តារា

 

ប្រភព៖ស៉ីស៉ីថាមស៍


ចែករំលែក៖