ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យខ្យល់ងងឹតមុខ បុរសម្នាក់បានបើករថយន្តរេចង្កូតទៅបុកដើមឈើបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់សង្ស័យខ្យល់ ហើយងងឹត មុខ បានបើករថយន្តរ៉េចង្កូតទៅបុកដើមឈើបណ្ដាល ឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចផ្លូវខាងក្រោយសណ្ឋាគារឃីងហ្វី ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ ជារថយន្តប្រភេទម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ.2AX-2864 អ្នកបើកបរត្រូវបានគេស្គាល់ថាឈ្មោះ ឆូន ឆៃយ៉ា ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង គាត់មិនសូវហូបបាយទេ ជាប្រចាំតែងតែហូបកាហ្វេ។ បើក បរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យខ្យល់ធ្វើឱ្យងងឹតមុខ និងប្រភពមួយ ផ្សេងទៀតថាសង្ស័យរវល់មើលទូរស័ព្ទ ព្រោះគាត់អ្នករកស៊ីម៉ូយទាក់ទងមកច្រើន ក៏រេចង្កូតទៅបុកដើមឈើបណ្ដាលឱ្យស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាក្រុមមន្ត្រីជំនាញកោសល្យវិច័យចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យដើម្បីស្វែងរកការពិតនៃការស្លាប់ថាតើផ្តើមចេញការខ្យល់គរអោយងងឹតមុខ ឬផ្តើមចេញពីការធ្វេសប្រហែសទៅបុកដើមឈើបណ្តាលឱ្យបោកប៉ះទ្រូងរហូតគ្រាំក្នុងស្លាប់៕


ចែករំលែក៖