ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនយុវជនម្នាក់ ករណី ក្លែង ឯកសណ្ឋានយោធា និង បទឆបោក នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាបករណីក្លែង ឯកសណ្ឋានយោធា និង បទឆបោក នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ករណីនេះកម្លាំង មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ មាស វិជ័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ (មិនពិតប្រាកដ) រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន :

* អាវប៉ារ៉ាដៃវែង ០១

* ខោប៉ារ៉ាដៃវែង០១

* អាវយឺតដៃវែងប៉ារ៉ាចំនួន០១

* មួកចំនួន០១

* ខ្សែក្រវ៉ាត់ចំនួន០១ ខ្សែ

* ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាកRedmi

* ម៉ូតូចំនួន ០១គ្រឿង ម៉ាកសង់c125 ពាក់ផ្លាកលេខ 1LG-8284 សេរីឆ្នាំ2019

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖