ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់ចុះបង្រ្កាបអំពើលួចម៉ូតូដោយឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

 

ខេត្តព្រះសីហនុ÷កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម ចុះបង្រ្កាបអំពើលួចម៉ូតូដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង៣០នាទីរសៀល នៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើងបង្កដោយជនសង្ស័យ ១នាក់​ មិនស្គាល់អត្តសញ្ញាណ​បានធ្វើ សកម្មភាព​កាច់បំបែកសោក ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MT.8459 រួចជិះយកទៅបាត់ ។​

បន្ទាប់ពីទទួលបានព័ត៌មាន អនុវត្តតាមអនុសាសន៍ដឹក នាំនិងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយកម្លាំង​អធិការដ្ឋាននគរបាល​ស្រុកព្រៃនប់ស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ ១នាក់រួមទាំងវត្ថុតាង​នៅចំណុចចំការដូងប្រេង ក្នុងឃុំ​តានៃ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យ ឈ្មោះ អួន  វីរៈ (ហៅភ័ស ) ភេទប្រុស អាយុ៤៤ឆ្នាំ (មុខរបរមិនពិតប្រាកដ)​ ស្រុកកំណើត​ភូមិស្ពានថ្ម ឃុំ​បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។​ ស្នាក់នៅ​ភូមិ បឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាតដកហូត វត្តុតាងដកហូតរួមមាន៖  ម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MT.8459 (ជា ផលអំពើលួច) និងឧបករណ៍ និងសម្ភារៈរបស់ជនសង្ស័យរួមមាន( សោកាច់ចំនួន ៣គ្រាប់ កូនសោម៉ូតូចំនួន ២គ្រាប់ សោ​ស៊ា​អក្សLលេខ8 ចំនួន ១ដើម តួណឺវីស​ចំនួន ១ដើម ដង្កាប់ចំនួន ១ដើមដុយសម្រាប់តភ្លើង​ចំនួន ២​គ្រាប់ ផ្លាក់លេខ​ចំនួន ១សន្លឹក លេខភ្នំពេញ 1GM.4391និង ទូរស័ព្ទចំនួន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថតាង ត្រូវបានអធិការដ្ឋាននគរបាលក្រុងកំពង់សោម កសាងសំណុំរឿង បញ្ជូនទៅការយាល័យព្រហ្មទណ្ឌដើម្បីបន្តតាមនីតិវិធី។ ចំពោះសម្ភារៈបាត់បង់ ដោយបានការអនុញ្ញាតពីតំណាងអយ្យការ គឺបានប្រគល់ជូនជនរងគ្រោះវិញ៕


ចែករំលែក៖