ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលផ្នែកគ្រឿងញៀន និងបានការណែនាំពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានចុះស្រាវជ្រាវ និងបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិជម្លង់ម្លុរ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដោយដំបូងឡើយឃាត់ខ្លួនឈ្មោះ វុឹត នីម ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់។
ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ សមត្ថកិច្ចបានបន្ដឃាត់ខ្លួនឈ្មោះ ពៅ ដាលីន ភេទប្រុស អាយុ២២ឆ្នាំ ភូមិរំដួលថ្មី ឃុំព្រៃរំដួល ដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៧កញ្ចប់ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃ១គ្រឿង។
តាមចម្លើយសារភាព សមត្ថកិច្ចបានបន្ដឃាត់ខ្លួនឈ្មោះ សែត គីមជ្រុន ហៅប៉ាត់តា ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិព្រៃរមៀត ឃុំព្រៃរំដួល ដកហូតម្សៅក្រាមពណ៌សថ្លា១កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីបន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច