ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែន មានគម្រោងវាយប្រហាររុស្ស៊ី ជាមួយយានដ្រូន ១ពាន់គ្រឿង ក្នុង ១ថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឲ្យយោធារបស់លោកបង្កើនការវាយប្រហារយានដ្រូនរយៈចម្ងាយឆ្ងាយលើរុស្ស៊ី ស្របពេលដែលទីក្រុងមូស្គូ បន្តបើកការវាយប្រហារស្លាប់មនុស្សនៅទូទាំងប្រទេសអ៊ុយក្រែន ។

នៅក្នុងសុន្ទរថានៅពេលយប់កាលពីថ្ងៃសុក្រ លោក Zelenskyy និយាយថា លោកមានគម្រោងឲ្យកងទ័ពអ៊ុយក្រែនបើកការវាយប្រហារយានដ្រូនយ៉ាងហោច ១ពាន់គ្រឿង ក្នុង ១ថ្ងៃ លើរុស្ស៊ី ដែលជាចំនួនយានដ្រូនកើនឡើងជាង ៣ដងពីការវាយប្រហារបច្ចុប្បន្នដែលមានប្រហែល ៣០០គ្រឿងប៉ុណ្ណោះ ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា មាននូវតម្រូវការវាយប្រហារយានដ្រូនច្រើនជាងនេះ ។ មាននូវគោលបំណងដ៏រឹងមាំមួយ ហើយពួកយើងនឹងបំពេញការងារមួយនេះ ។

នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegram លោក Zelenskyy បានលើកឡើងផងដែរពីសេចក្តីរាយការណ៍ថា ប្រធានចារកម្មសហរដ្ឋអាមេរិកលោក John Ratcliffe បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចប្រជុំ ។

លោកបន្តថា ទីក្រុងគីវ ទទួលបានដំណឹងពីភាគីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងជំនួបមួយនេះ នៅទីក្រុងមូស្គូ ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែលោកពុំបានបរិយាយអ្វីច្រើននោះទេ ៕


ចែករំលែក៖