ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់គេប្រទះឃើញស្លាប់ក្នុងទឹកស្រះ

ចែករំលែក៖

 

ខេត្តបន្ទាយមានជ័យៈក្មេងប្រុសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកស្រះនៅវេលាម៉ោង ១ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ 

នៅចំណុចស្រះទឹកក្រោយសាលាបឋមត្រពាំងចារ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុក​ភ្នំស្រុក   ។

លោកវរៈសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាៈក្មេងគ្រោះរងគ្រោះឈ្មោះឈ្មោះ​ ធុល ផាត់ម៉ាន់ហេង ភេទប្រុស អាយុ​ ១៣ឆ្នាំ នៅភូមិប៉ោយចារ ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក​ 

លោកអធិការបានបញ្ជាក់ថាៈក្រោយទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្ដិ៍​ប៉ោយចារ ចុះទៅដល់កន្លែងកើតហេតុ តែក្រុមគ្រួសាសពបានបញ្ជូនជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក បើយោងតាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច្ច័យ ស្រុកភ្នំស្រុកជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។តាមការបំភ្លឺរបស់ឈ្មោះ ឡាម សុផាក់ ភេទ​ស្រី អាយុ ៣៥ឆ្នាំត្រូវជា(ម្ដាយ)បានដឹងថាជារៀងរាល់ថ្ងៃកូនរបស់គាត់តែងតែទៅលេងឃ្លីនៅផ្ទះមិត្ដភក្ដិនៅជិតនិងសាលាបឋមត្រពាំងចារ ទើបមិនបានតាមរកកូន ។ រហូតថ្ងៃនេះបែរជាទទួលដំណឹងអកុសលថាកូនរបស់គាត់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកស្រះក្រោយសាលារៀនទៅវិញ ៕ វណ្ណា


ចែករំលែក៖