ខេត្តកណ្ដាល÷ពេលវេលាកើតហេតុថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០ និង០០នាទី ទីកន្លែងកើត ហេតុផ្លូវលំភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាលជនរងគ្រោះ០១នាក់ ឈ្មោះ ជួប ចាន់នី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី រស់នៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាលត្រូវក្រុមជនសង្ស័យស្ទាក់ប្លន់យកម៉ូតូ។
ជនសង្ស័យ០៥នាក់ ÷(ឃាត់ខ្លួន ០៤នាក់ គ្មានសារធាតុញៀនក្នុងទឹកនោម(-))
១-ឈ្មោះ បូរ ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២-ឈ្មោះ វរ: សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣-ឈ្មោះ យ៉ុង ផាត់យុត្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៤-ឈ្មោះ សេង សាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិត្រេីង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៥-(គេចខ្លួន)។
នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនទៅលេងសង្សារ នៅការដ្ឋានបកអាចម៌ដីនៅភូមិស្ដុក
ប្រនួត ឃុំឈ្វាំង ស្រុកពញាឮ ហើយបានអង្គុយលេងផឹកស្រាជាមួយគ្នាមួយសន្ទុះធំ។ ក្រោយមកសង្សារបស់ជនរងគ្រោះក៏បានខ្ចីម៉ូតូរបស់ជនរងគ្រោះ ឲ្យប្អូនប្រុស ឈ្មោះ កែវ វាសនា ឲ្យជិះយកបំពង់ខ្យល់(អ៊ាលឡាន) ទៅបាញ់ខ្យល់ផ្លុំធូលីដីនៅភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ។ បន្ទាប់ពីឈ្មោះ កែវ វាសនា ចេញទៅបានមួយសន្ទុះធំ ហើយគេក៏បានទូរសព្ទមកប្រាប់សង្សារជនរងគ្រោះថា មានគេប្លន់ម៉ូតូជិះចេញទៅបាត់ហើយ ភ្លាមនោះសង្សាររបស់ជនរងគ្រោះ បានទូរសព្ទទៅរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគបាលរដ្ឋបាលរដ្ឋបាលម្កាក់។
ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះដល់កន្លែងកើតហេតុដើម្បីសួរនាំជនរងគ្រោះ រួចទទួលពាក្យបណ្ដឹង និងស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ និងបក្ខពួកបន្តតាមនីតិវិធី។
លុះដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២ និង១០នាទី ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអបសាលាដំបូងខេត្តកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ និងបក្ខពួករហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក រួមទាំងវត្ថុតាងនៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីធ្វើការត្រួតពិនិត្យឆែកឆេររួចបានប្រមូលវត្ថុតាងនាំខ្លួនជនសង្ស័យ និងបក្ខពួកយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្ដតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ បូរ ភារុណ និងឈ្មោះ វរៈ សុខហេង បានឆ្លើយសារភាពថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខ្លួនទាំងពីរ និងជនសង្ស័យឈ្មោះ សាន ឧត្តម(គេចខ្លួន) បានធ្វើសកម្មភាពស្ទាត់ប្លន់យកម៉ូតូរបស់ជនរងគ្រោះហើយជិះទៅផ្លុងចោសនៅម្តុំវត្តភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី២៦ ខែសីហា វេលាម៉ោង០៥ល្ងាច ជនសង្ស័យ ឈ្មោះ បូរ ភារុណ និងឈ្មោះ វរៈ សុខហេង បានទូរសព្ទទៅជនសង្ស័យឈ្មោះ យ៉ុង ផាត់យុត្ធ និងជនសង្ស័យឈ្មោះ សេង សាន ឲ្យជួយរុញម៉ូតូដែលធ្វើសកម្មភាពប្លន់ពីជនរងគ្រោះបានយកទៅធ្វើសោនៅម្តុំកំបូល ពេលដល់ម្តុំកំបូលក៏នាំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ចំណែកម៉ូតូរបស់ជនរងគ្រោះទុកឲ្យជនសង្ស័យឈ្មោះ បូរ ភារុណ និងជនសង្ស័យឈ្មោះ វរៈ សុខហេង ជិះបន្ត។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងតាមនីតិវិធី៕.

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច