ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដែលបាននោមដាក់ផ្លាកសញ្ញាចរាចរណ៍ កំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ស្វែងរកដើម្បីចាត់វិធានការ!

ចែករំលែក៖

 

ភ្នំពេញ:នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់កម្លាំងជំនាញស្រាវជ្រាវស្វែងរកបុរសម្នាក់ ដែលបានបន្ទោរបង់ (នោម) ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយ។

សកម្មភាពនេះត្រូវបានគេបង្ហោះផ្សព្វផ្សាយ និងរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយសារជាទង្វើខ្វះសីលធម៌ ប៉ះពាល់ធ្ងន់ធ្ងរដល់សោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ក្នុងទីក្រុងឱ្យបានល្អប្រសើរទាំងអស់គ្នា៕ជ្រោយពេជ្រ


ចែករំលែក៖