ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលខេត្តពោធិ៍សាត់ម្នាក់ ដែលបានកាក់ឡានតាក់ស៊ីដឹកជនជាតិចិន ចង់ត្រួតពិនិត្យឯកសារផ្សេងៗ ដើម្បីចង់ឲ្យគេបង់លុយជូនខ្លួននោះ នៅពេលនេះត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់ទណ្ឌកម្មដោយបន្ថយ១សក្តិ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលរូបនេះ គឺវរសេនីយ៍ត្រី ភុំ វីរៈឧត្តម អត្តលេខ ៦៥៩៥៧ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបន្ថយឋានន្តរសក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក (សក្តិ៣)។

គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយដែលនគរបាលខេត្តពោធិ៍សាត់ បានកាក់ឡានតាក់ស៊ីដឹកជនជាតិបរទេស ដោយសួររកឯកសារផ្សេងៗ ហើយបើពាក់ព័ន្ធជាមួយបទល្មើស Scams អាចសម្រួលគ្នាបាន។ នៅពេលនេះ គាត់បានទទួលរងទណ្ឌកម្មហើយ៕

ដោយ៖តារា


ចែករំលែក៖