ខេត្តស្វាយរៀង៖ លោកស្រី ហ៊ុន ម៉ាណា នៅល្ងាចថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យក្រុមការងារនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន ០៤វត្តបន្ថែមទៀត បន្ទាប់ពីលោកស្រីបានប្រគេនដោយផ្ទាល់ចំនួន ១២វត្ត កាលពីថ្ងៃទី០៤ ខែកញ្ញា កន្លងទៅថ្មីៗនេះ។ ពិធីនេះបានប្រារព្ធឡើងនៅទីតាំងវត្តព្រៃគគីរ ស្ថិតក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ទេយ្យវត្ថុសម្រាប់ ១វត្តៗ ទទួលបាន៖
១. អង្ករ ០១តោន
២. មី ៣០កេសតូច
៣. ត្រីងៀត ១០គីឡូក្រាម
៤. ត្រីខ ០១កេស (មាន ១០យួរ)
៥. សាច់ក្រក ១០គីឡូក្រាម
៦. សាច់ផាត់ ១០គីឡូក្រាម
៧. ទឹកដោះគោខាប់ ០២កេស
៨. កាហ្វេ ០៥កញ្ចប់ធំ
៩. តែ ០២គីឡូក្រាម
១០. ស្ករស ០១បេ
១១. អំបិល ០១បេ
១២. ទឹកត្រី ០៥យួរ
១៣. ទឹកស៊ីអ៊ីវ ០៥យួរ
១៤. ទឹកម្ទេស ០៥យួរ
១៥. ទឹកសៀង ០៥យួរ
១៦. សាប៊ូដុំ ១០០ដុំតូច
១៧. ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨. ប្រេងកូឡា ១០០ដប
១៩. ប្រេងខ្យល់ ១០០ដប
២០. ថ្នាំពេទ្យ ២០ប្រអប់
២១. ស្លាដក ៦៧
២២. សាប៊ូម្សៅ ១០កញ្ចប់
២៣. ទៀនព្រះវស្សាចំនួន ០២គូ
២៤. បច្ច័យ ២,០០០,០០០រៀល (ពីរលានរៀល)៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច