ព័ត៌មានទាន់ហេតុការណ៍៖

កុមារីដ៏វ័យឆ្លាត បង្កើតក្តីស្រមៃចង់ជួបសម្តេចធិបតី ! ឥឡូវបានដូចបំណង 

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ៖ «Soun Chana» បានបង្ហោះទាំងរំភើបចំពោះគោលដៅក្តីរំពឹងរបស់កូនស្រីមានឆន្ទះប្រាថ្នាខ្ពស់ ឈានដល់ចង់បានជួបថ្នាក់ដឹកនាំប្រទេស ចុងក្រោយកូនគាត់ នៅក្មេងទាំងវ័យ ទាំងសេចក្តី ប៉ុន្តែបានសម្រេចបំណងរបស់ខ្លួនចំនួន ២ដង ស្របតាមការរំពឹងទុក។

ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា ៖ «Soun Chana» បានសរសេរថា ៖ កូនស្រីម្តាយអេីយ កូននៅតូច មែ ន ប៉ុន្តែ កូនចេះស្រមៃ ហេីយក្តីស្រមៃកូនក៏តែងតែសម្រេច ! កាលកូនអាយុ6ឆ្នាំ កូនមានក្តីស្រមៃចង់ទៅប្រទេសចិន អាយុ9ឆ្នាំកូនក៏បានទៅ

ម៉ានថ្ងៃមុនកូនមកសួរម៉ាក់ថា ម៉ាក់ៗ តេីយេីងធ្វេីម៉េចទេីបបានជួបសម្តេចទៅ ?

ម៉ាក់ប្រាប់កូនថា កូនដាក់ក្តីស្រមៃទៅ កូនបានហេីយណា ទេីបតែប៉ុន្នានថ្ងៃសោះ ឥលូវនេះ កូនបានជួបសម្តេចពិតមែន🙏

សម្ពាយបុណ្យកូនខ្លាំងណាស់ ទេីបក្តីស្រមៃកូនបានផលលឿនយ៉ាងនេះ🙏❤️️។

សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។

សម្តេចបន្តថា ៖ ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈអោយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកំសាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកំសាន្ត។

សម្តេចមានប្រសាសន៍ថា ៖ ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូមីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយានិងកូន។ សូមជម្រាបថា ៖ ថ្ងៃអាទិត្យ ទី ៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចបាន អញ្ជើញនាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ពិសេសកុមារីម្នាក់ដែលរំពឹងទុកថា នឹងបានជួបសម្តេច ក៏ដល់ថ្ងៃស្រមៃមួយនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖