ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូជិះមិនប្រយ័ត្នជ្រុលបុករទេះជនពិការបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសជនពិការម្នាក់ខណៈកំពុងជិះលេីរទេះត្រូវបានម៉ូតូមួយគ្រឿងជិះមកបុកបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុ ការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០៨និង៤០នាទីព្រឹក   ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ញឹម សំណាង  ភេទប្រុស អាយុ៦០ឆ្នាំ រងរបួសត្រង់ត្រគៀក មានអាសយដ្ឋាននៅ ភូមិភ្លើងឆេះរទេះលិច  សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកេីតហេតុបុរសជនពិការបានជិះលេីរទេះលេីចិញ្ចេីមផ្លូវជាតិលេខ៣ ដោយប្រេីដៃបង្វឹលកង់លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបេីកបរមកពីក្រោយលឿនមិនប្រយ័ត្នជ្រុលបុកបណ្តាលឲ្យដួលរងរបួស។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យតេជោសន្តិភាព៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖