ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប Online Scams ៣ទីតាំងនៅភ្នំពេញ ឃាត់ខ្លួន ៣២នាក់

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ៨ កញ្ញា ២០២៦ សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ៣ទីតាំង។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបាន ឃាត់ខ្លួនមនុស្ស ៣២នាក់ និងដកហូតកុំព្យូទ័រ Laptop, All-in-One, ទូរស័ព្ទដៃ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនធំ។

តាមការស៊ើបអង្កេតបឋម ទីតាំងទាំងនេះពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ តាមរូបភាព កម្ចីក្លែងក្លាយ វិនិយោគ និងអូសទាញជនរងគ្រោះឱ្យចូលរួមអាជីវកម្មអនឡាញ ដោយមានគោលដៅទៅជនរងគ្រោះនៅក្រៅប្រទេស។

ប្រតិបត្តិការនេះជាផ្នែកមួយនៃការបង្ក្រាបបទល្មើសអនឡាញ និងការពារប្រជាពលរដ្ឋពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ សូរិយា


ចែករំលែក៖