ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ជាក់ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ នាវេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៦ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញអណ្តាតភ្លើងបានឆាបឆេះចេញពីផ្ទះកើតហេតុរួចបន្តឆេះរាលដាលទៅលើផ្ទះក្បែខាងយ៉ាងសន្ធោសន្ធៅ ភ្លាមនោះណលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញសុំរថយន្តទឹកមកជួយអន្តរាគមន៍បន្ទាន់។
ក្រោយពីទទួលបានដំណឹងករណីអគ្គិភ័យខាងលើលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាអោយរថយន្តទឹកគ្រប់គោលដៅចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។
ក្រោយពីកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបរលត់ទៅវិញជាស្ថាពរ ក្នុងនោះដែរមិនមានអ្នកស្លាប់នឹងរបួសនោះទេពោលគឺខូចខាតតែផ្ទះនិងសម្ភារៈមួយចំនួនធំតែប៉ុណ្ណោះ។ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច