ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យសមាជិកបក្សថ្នាក់ភូមិ-សង្កាត់ទាំង៤ ក្នុងខណ្ឌច្បារអំពៅ ត្រូវកសាងទំនុកចិត្តច្បាស់លាស់ជូនប្រជាពលរដ្ឋមូលដ្ឋានខ្លួនឱ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញឱ្យសមាជិកបក្សនៅថ្នាក់ភូមិ-សង្កាត់ទាំង៤ ក្នុងខណ្ឌច្បារអំពៅ ត្រូវកសាងទំនុកចិត្តច្បាស់លាស់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួនឱ្យបានល្អ ដើម្បីត្រៀមទិសដៅបោះឆ្នោតខាងមុខយកឈ្នះឱ្យបានជោគជ័យមួយរយភាគរយ។

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានជំរុញបែបនេះ ខណៈលោកជួបជាមួយសមាជិក-សមាជិកាគណបក្សសង្កាត់ចំនួន៤ ក្នុងខណ្ឌច្បារអំពៅ (សង្កាត់វាលស្បូវ, ព្រែកឯង, ក្បាលកោះ និងព្រែកថ្មី) នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖

* ពង្រឹងការងារមូលដ្ឋាន៖ ជំរុញឱ្យថ្នាក់ភូមិ សង្កាត់ និងខណ្ឌ ធ្វើការងារព្រមៗគ្នា ដើម្បីកសាងទំនុកចិត្តប្រជាពលរដ្ឋលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។

* គោលដៅរយៈពេលវែង៖ រក្សាការដឹកនាំប្រទេសជាតិដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* ផ្សព្វផ្សាយស្នាដៃគណបក្ស៖ រំលេចនូវគុណបំណាច់ប្រវត្តិសាស្ត្រក្នុងការសង្គ្រោះជាតិ ការបង្រួបបង្រួមជាតិ ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

* បង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា៖ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានតាមដាន និងលុបបំបាត់បទល្មើសឆបោកតាមអនឡាញ (Online Scams) ឱ្យអស់ពីរាជធានីភ្នំពេញ។

* ទិសដៅបោះឆ្នោត៖ ពង្រឹងការងារកសាងសមាជិកបក្ស ដោយប្តេជ្ញាប្រែក្លាយសមាជិកម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ការបោះឆ្នោតឆ្នាំ២០២៧-២០២៨ ខាងមុខ៕

ដោយ៖ សំរិត


ចែករំលែក៖