ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយបុករងរបួសធ្ងន់ហេីយរថយន្តបេីកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងបេីកបរម៉ូតូសុខៗស្រាប់តែរថយន្តនៅខាងមុខចាប់ហ្វ្រ័ងបត់ភ្លាមៗក៏ជ្រុលបុកហេីយរថយន្តបេីកគេចខ្លួនបាត់។

ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១១នាទីយប់  ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣  ភូមិព្រែព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ  ប៉ុស រដ្ឋា ភេទប្រុស អាយុ៤៦ឆ្នាំ រងរបួសបែកចិញ្ចើមខាងឆ្វេងនិងបែកបបូរមាត់ មានអាសយដ្ឋាននៅ ភូមិឈើនាង  ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូស្កូបពីធ្វេីដំណេីរតាមបណមតោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងដោយជិះពីក្រោយរថយន្តមួយគ្រឿង លុះមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តខាងមុខបត់ឆ្វេងឆ្លងផ្លូវធ្វេីឲ្យម៉ូតូចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុកដួលរងរបួស ចំណែករថយន្តបន្តដំណេីរទៅបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖