ខេត្តរតនគីរី ៖ ប្រជាពលរដ្ឋនៅតាមដងផ្លូវលេខ៧៨ចាស់ តភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរីបានត្អូញត្អែរពីការលំបាកធ្វើដំណើរ បន្ទាប់ពីផ្លូវនេះត្រូវទឹកភ្លៀងហូរ ដាច់ជាកង់ៗ មិនមានការជួសជុលថែទាំពីអាជ្ញាធរពាក់ព័ន្ធ ។
លោក វ៉ា សាវុន ប្រធានការិយាល័យសាធារណការស្រុកកូនមុំថ្លែងថា ផ្លូវលេខ៧៨ចាស់នេះមានប្រវែង២០គីឡូម៉ែត្រ ក្នុងខេត្តរតនគិរី ក្រោមការថែទាំរបស់មន្ទីរ សាធារណការខេត្តស្ទឹងត្រែង តាំងពី ឆ្នាំ២០១០ រហូតឆ្នាំដល់ឆ្នាំ២០១៦ ទើប ចប់អាណត្តិ ។ ឆ្នាំ២០១៧ នេះទើបមន្ទីរសាធារណការខេត្តរតនគិរីយក គម្រោង នេះមកថែ និងលើកគម្រោងស្ថាបនាជួស ជុលឡើងវិញ ។ តែនៅពេលនេះផ្លូវខូចខាតមិនបានជួសជុលយ៉ាងណាជាភារកិច្ចខាងមន្ទីរសាធរណការខេត្តស្ទឹងត្រែង ។
ចំណែកលោកប្រធានមន្ទីរសាធរណការខេត្តស្ទឹងត្រែងមិនអាចសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញដោយលោកថា កំពង់ជាប់រវល់ប្រជុំ ។
ស្ថានភាពផ្លូវត្រូវទឹកភ្លៀងហូរដាច់ខូច ខាតយ៉ាងខ្លាំងនេះ ប្រជាពលរដ្ឋនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ បានលើក ឡើងពីការលំបាករបស់ពួកគាត់និងសុំឲ្យ អាជ្ញាធរពាក់ព័ន្ធ មេត្តាស្ថាបនាជួសជុល ឡើងវិញផងពីព្រោះផ្លូវនេះជិះម៉ូតូនៅពេល យប់ព្រលប់បណ្ដាលឲ្យជ្រុលធ្លាក់ជង្ហុក រមួលរងបួសជាញឹកញាប់ ។ ម្យ៉ាងវិញទៀតដល់រដូវដឹកកសិផលទៅលក់ដូរលើទីផ្សារពិតជាពិបាកខ្លាំងណាស់ ៕ ហេង សូរិយា