ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ បានកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះកងទ័ពមួកខៀវកម្ពុជា ប្តេជ្ញា យ៉ាងមោះមុតក្នុងការរក្សាសន្តិភាពចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិរួមចំណែកបន្តវិភាគទានជាមួយសហគមន៍ អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិ ភាពជូនប្រទេសដទនៅលើពិភពលោក ។
នេះជាការលើកឡើងរបស់លោកនាយ ឧត្តមសេនីយ៍ ប៉ុល សារឿន ក្នុងពិធីជូន កងវិស្វកម្មលេខ៥៥៩ទៅប្តូរវេនកងវិស្វកម្ម លេខ៥៤៩ ដែលត្រូវបញ្ចប់បេសកកម្មរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិនៅ សាធារណរដ្ឋអាហ្រ្វិកកណ្តាល ហើយ គ្រោងនិវត្តមកកម្ពុជាវិញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។
កងវិស្វកម្មលេខ៤៥៩ ជាកងទី៣ដែល ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អ.ស.ប. នៅសាធារណរដ្ឋអាហ្វ្រិក កណ្តាល ។ កងនេះមានកម្លាំង២១៦នាក់ ក្នុងនោះមានយោធនារី៥នាក់ ដែលជ្រើស រើសចេញពីស្ថាប័នកងឯកភាពកងយោធ ពលខេមរភូមិន្ទ ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នាមូលដ្ឋានកងទ័ពអាកាស ពោធិ៍ចិនតុង ។
លោកស្រី Marie Odie Emond តំណាងអ្នកសម្របសម្រួលអង្គការសហ ប្រជាជាតិ បានសម្តែងការដឹងគុណចំពោះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែល តាំងចិត្តជួយដល់អ្នកដទៃ ក្នុងការចែក រំលែកជំនាញដល់បណ្តាប្រទេសនានា ដែល កំពុងរងទុក្ខលំបាក ដោយសារតែជម្លោះ ឲ្យមានសន្តិភាពឡើងវិញ និងជាប្រភព លើកទឹកចិត្តដ៏មានតម្លៃដល់ប្រទេសជា ច្រើន ។ តាមរយៈការបរិច្ចាគ បេសកកម្ម របស់កងទ័ពមួកខៀវកម្ពុជា នឹងនាំមកនូវ កិត្តិយសជូនជាតិមាតុភូមិ អន្តរជាតិទាំង មូល ។ ការលះបង់ដើម្បីសន្តិភាព សន្តិសុខ មិត្តភាព ជាលក្ខណៈអន្តរជាតិ មានន័យថា ប្រទេសកម្ពុជាបានផ្តល់គំរូសម្រាប់ពិភព លោកផងដែរ ៕ សុខដុម