ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចាប់ហ្វ្រ័ងដួលចូលក្រោមរថយន្តដឹកប្រេងកិនស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូអកសឺជាមួយរថយន្តចតខាងមុខចាប់ហ្វ្រ័ងបង្ខំដួលចូលក្រមកង់រថយន្តដឹកប្រេងមួយគ្រឿងទៀតបណ្តាលឲ្យកិនស្លាប់ភ្លាមៗ។ 

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ភេទប្រុសវ័យប្រហែល៦០ឆ្នាំជាង។ 

ចំណែកអ្នកបេីកបររថយន្តដឹកប្រេងឈ្មោះសារិន សារ៉ន ភេទប្រុសអាយុ៣១ ឆ្នាំ បុរសរបរបេីកបររថយន្តដឹកប្រេង ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែន ជ័យ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកប្រេង ពាក់ស្លាកលេខភ្នំពេញ3F 6332 ធ្វេីដំណេីរស្របគ្នា(ទន្ទឹមគ្នា)ជាមួយម៉ូតូម៉ាកឃ្លីក ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1HV 5740 លុះមកដល់ចំណុចកេីតហេតុស្រាប់តែម៉ូតូអកសឺជាមួយរថយន្តមួយគរឿងទៀតនៅខាងមុខដែលចតលេីចិញ្ចេីមផ្លូវ ក៏ចាប់ហ្វ្រ័ងបង្ខំរអិលដួលចូលក្រោមកង់រថយន្តដឹកប្រេងកិនស្លាប់ភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយចំណែកសព សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖