ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចបន្ទប់លេខ៦០៣ ផ្ទះសំណាក់ យីហោមហាលាភ ស្ថិតនៅក្នុងភូមិកំពង់ សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្តកណ្តាល បុរសជាជនសង្ស័យ ម្នាក់ឈ្មោះ ប្រុស ដា អាយុ១៧ឆ្នាំ មាន ស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់ នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងជួសជុលម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនអាយុ១៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់-ក្រុងតាខ្មៅ ខេត្ត កណ្តាលដែលជាសិស្សថ្នាក់ទី៨ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា កន្លងមកជនរងគ្រោះនិងជនសង្ស័យ បានទំនាក់ទំនងស្រឡាញ់គ្នារយ:ពេល ប្រហែល១ឆ្នាំកន្លះមកហើយដោយផ្ទះជនរងគ្រោះនៅជាប់កន្លែងធ្វើការរបស់ជន សង្ស័យ ប៉ុន្តែមិនដែលដើរលេងជាមួយគ្នា ទេទើបតែនៅថ្ងៃកើតហេតុខាងលើក្មេងស្រី រងគ្រោះបានទូរស័ព្ទទៅជនសង្ស័យណាត់ជួបគ្នានៅមុខសាលាអន្តរទ្វីបអាមេរិកាំង រង្វង់មូលព្រះនារាយណ៍ ហើយបានដើរលេងសួនច្បារមាត់ទន្លេក្រុងតាខ្មៅរួចចូលទៅដេករួមភេទជាមួយគ្នានៅផ្ទះសំណាក់ខាងលើបានសម្រេច៣ដងហើយក៏បន្ត ដេកនៅទីនោះទល់ភ្លឺ។ រហូតដល់ម៉ោង ប្រហែល៧ព្រឹកទើបនាំគ្នាទៅរកការងារធ្វើនៅផ្ទះអ៊ុតសក់ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកម្ដាយដោយបាត់កូនស្រីមិនឃើញទៅផ្ទះវិញក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍តាខ្មៅដើម្បីឲ្យសមត្ថកិច្ចជួយស្រាវ ជ្រាវហើយក៏ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទ ជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន៣ដងនៅផ្ទះសំណាក់ខាងលើប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់ពុំមានការបង្ខិតបង្ខំអ្វីឡើយ ៕ ហេង សូរិយា