ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញា ០៤នាក់ក្នុង២ករណី ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកបសេ​ដ្ឋ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖អនុវត្ដតាមបទបញ្ជានិងការចង្អុលណែនាំពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង​ការ​ន​គរបា​លខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេ​ដ្ឋ​ បានបេីកកិច្ចប្រតិបត្តិការ​ស្រាវជ្រាវលេីមុខ​ស​ញ្ញាសង្ស័យ​គ្រឿងញៀន​នឹងឈា​ន​ទៅធ្វេីការបង្ក្រាប បាន​ ២​ ករណី​ផ្សេងគ្នា​ មនុស្ស​ ៤នាក់​ ៖

ករណីទី១ ៖​ វេលាម៉ោង១៨:៣០​នា​ទី ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានចំនួន៣នាក់៖ 

(១)-ឈ្មោះ គឿន សម្បត្តិ​ ភេទប្រុ​ស​ អាយុ២៦ឆ្នាំ​ រស់​នៅភូមិព្រៃបាក្រុងឃុំព្រះខែ​ ស្រុកបសេដ្ឋ​ ខេត្តកំពង់​ស្ពឺ (២)-ឈ្មោះ អាត សំអេ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ រ​ស់នៅភូមិរស្មីឃុំរស្មី​ ស្រុកសំពៅលូន​ ខេត្តបាត់​ដំប​ង។

និងបន្ដឃាត់បានបក្ខពួកម្នាក់ទៀតឈ្មោះ​ បុិច​ ខេត​ ភេទប្រុស​ ជាកម្មកររោងចក្រ​ បាននៅព្រឹកថៃ្ងទី១៦

ខែកញ្ញា​ ឆ្នាំ២០២៦​ ។ 

ករណីទី២​ ៖​ វេលាម៉ោង២០:០០​នាទី ឃាត់បានមុខស​ញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន១នាក់ ឈ្មោះ ប៊ូ ធា​

ភេទប្រុស​ អាយុ៤៣ឆ្នាំរស់នៅ​ភូមិត្រពាំងផុង​ ឃុំបសេ​ដ្ឋ​ ស្រុកប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ ។ 

លោកវរសេនីយ៍ឯក​ ចន​ សុភិត​ អធិការនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា​  សមត្ថកិច្ចបានធ្វេីការដកហូ​ត​នៅ​​វត្ថុតាងពីមុខសញ្ញាចំនួ​ន​៤​នាក់ប្រុស រួមមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន​ ១១​ កញ្ចប់តូច,ទូរស៍ព្ទ​៣​គ្រឿង​ ម៉ូតូ២គ្រឿងនឹ​ងឧបករ​ណ៍សម្រាប់ជក់គ្រឿងញៀ​នមួយចំនួន)។ 

បច្ចប្បន្នមុខសញ្ញាទាំង​ ៤​ រួមជាមួយវត្ថុតាង​ កំលាំងជំ​នា​ញកំពុងកសា​ងសំណុំរឿងបញ្ជូនទៅការិយាល័​យ​ប្រឆាំងគ្រឿងញៀនចាត់ការតាមនិតិវិធី៕


ចែករំលែក៖