ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណី

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារ បានចុះល្បាត និងបង្ក្រាបករណីពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់សារធាតុញៀនចំនួន ០២ករណី ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល។

*ករណីទី១៖ កើតឡើងនៅវេលាម៉ោង ១៦:៣០នាទី នៅលើផ្លូវកៅស៊ូ ភូមិថ្មី ឃុំទួលព្រេជ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យន់ ចាន់ថន អាយុ ៤៦ឆ្នាំ និងដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ទម្ងន់ ០,១០ក្រាម។

*ករណីទី២៖ កើតឡើងនៅវេលាម៉ោង ២៣:១០នាទី នៅមាត់ត្រពាំងទឹក ភូមិគោល ឃុំទួលព្រេជ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ គឺឈ្មោះ ចូច ចាប អាយុ ៣៧ឆ្នាំ និងឈ្មោះ សុខ យី ហៅ ស្រួច អាយុ ៣៦ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ទម្ងន់ ០,៥៨ក្រាម ព្រមទាំងទូរសព្ទដៃចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

តាមការសាកសួរ ជនសង្ស័យបានរៀបរាប់អំពីប្រភពដែលខ្លួនអះអាងថាបានទិញសារធាតុញៀន និងមុខសញ្ញាពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន មុខសញ្ញាចំនួន ០៣នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការស្វែងរករបស់សមត្ថកិច្ច។

សរុបក្នុងប្រតិបត្តិការទាំង ០២ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងដកហូតសារធាតុសង្ស័យជាសារធាតុញៀនសរុបទម្ងន់ ០,៦៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានចាត់ចែងតាមនីតិវិធីច្បាប់ ខណៈកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្ត៕

ដោយ៖ សុខហេង


ចែករំលែក៖