ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃ សង្កាត់ទួលសង្កែទី១

ចែករំលែក៖

 

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០និង២០នាទី នគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃ នៅចំណុចផ្ទះលេខ៧៤G ផ្លូវបេតុង ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ផាត ចាន់ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានអាស័យដ្ឋាន សំណង់មិនរៀបរយ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មានសារធាតុញៀន)ធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ផ្ទៃមេឃ លេខសុីម០៩៨ ៨៣ ៨១ ៦៦ (ប្រគល់ឲ្យជនរងគ្រោះវិញ)។

ចំណែកជនរងគ្រោះ មានឈ្មោះ ឌុល សុខឡៃ ភេទស្រី  អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរមានទីលំនៅ ចំណុចកើតហេតុ។

បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ជ្រោយពេជ្រ


ចែករំលែក៖