ភ្នំពេញ៖ ជនបរទេសចម្រុះជាតិសាសន៍ប្រមាណជាង ៧ម៉ឺននាក់ ដោយក្នុងនោះមានជិត ៣ម៉ឺននាក់ ពាក់ ព័ន្ធ ការ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវ បានបណ្តេញចេញពីកម្ពុជា។ ការបណ្តេញចេញនេះ គឺក្នុងរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៣ ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថា ការបណ្តេញជនបរទេសខុសច្បាប់ និង ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាប់ពីឆ្នាំ២០២៣ មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៦ មានចំនួនសរុប ៧២៤២៦នាក់ ដោយក្នុងនោះជនបរទេសចំនួន ២៦៧៣១នាក់ ពាក់ ព័ន្ធនឹងការស្នាក់នៅធ្វើការខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដោ យ នៅ ឆ្នាំ ២០២៣ ជនបរទេសខុសច្បាប់ត្រូវបណ្តេញចេញមានចំនួន ៧៩៣នាក់ មាន ២៣សញ្ជាតិ ទាក់ ទង បទល្មើសអន្តោប្រវេសន៍។ នៅឆ្នាំ២០២៤ ជនបរទេសខុសច្បាប់បណ្តេញចេញមានចំនួន ៥៨៥២ នាក់ មាន ៤៥សញ្ជាតិ ដោយក្នុងនោះស្នាក់នៅធ្វើការខុសច្បាប់ និងការ ឆបោក តាម ប្រព័ន្ធ បច្ចេក វិទ្យាមានចំនួន ២៧៧៤នាក់ មាន ១៣សញ្ជាតិ។ នៅឆ្នាំ២០២៥ ជនបរទេស ខុស ច្បាប់ បណ្តេញ ចេញមានចំនួន ១៣៥៥៧នាក់ មាន៦៩សញ្ជាតិ ដោយក្នុង នោះ ស្នាក់ នៅ ធ្វើ ការ ខុស ច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ៥៥៦៤នាក់ មាន ១៨សញ្ជាតិ។ នៅ ឆ្នាំ២០២៦ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ជន បរទេស ខុស ច្បាប់ បណ្តេញ ចេញមានចំនួន ៥២២២៤នាក់ មាន៨៥សញ្ជាតិ ក្នុងនោះ ជន បរទេសស្នាក់ នៅធ្វើ ការ ខុស ច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ១៨៣៩៣នាក់ មាន ៣៨ សញ្ជាតិ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា យុទ្ធនាការ បោស សម្អាត បទ ល្មើស ឆបោក តាម ប្រព័ន្ធ បច្ចេក វិទ្យារយៈពេល៤ខែ គិតចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច ក្នុង ក្រប ខណ្ឌ ក្រសួង មហាផ្ទៃ ស៊ើប អង្កេត ស្រាវជ្រាវកំណត់មុខសញ្ញាគោលដៅនឹង ឈាន ទៅ ដល់ ការ បង្ក្រាប បោស សម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៣៧៤ទីតាំងស្ថិតនៅ ក្នុង ភូមិ សាស្ត្រ រាជ ធានី ខេត្តចំនួន១៧ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៩៧១២នាក់ មាន ៣០ សញ្ជាតិ និងបានបញ្ជូន ទៅ អគ្គ នាយកដ្ឋាន អន្តោ ប្រវេសន៍ ដើម្បី បំពេញ នីតិ វិធី បណ្តេញ ចេញ មាន ចំនួន ២០៧៤នាក់ មាន១៩សញ្ជាតិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការមានចំនួន ៩២៤នាក់ មាន១១សញ្ជាតិ។ កំពុងសាកសួរដើម្បីកំណត់អត្តសញ្ញាណមានចំនួន ៥៩២១នាក់ មាន ២៧សញ្ជាតិ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច