ភ្នំពេញៈ បុរសម្នាក់ ត្រូវម្ចាស់ម៉ូតូចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីខ្ចីម៉ូតូគេជិះគេចខ្លួនអស់រយៈពេលជាង១ខែ។
ករណីនេះកើតឡើងនៅវេលាម៉ោង១៤ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះសំណាក់ហូលីដេ ស្ថិតនៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនស្ស័យមាន ឈ្មោះ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌ សែនសុខរាជធានីភ្នំពេញ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ សៀង គឹមសាន្ក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងទឹកនិងភ្លើងស្នាក់នៅផ្ទះជួល ភូមិ សង្កាត់ កើតហេតុខាងលើ ។
ប្រព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង១១ព្រឹក ជនសង្ស័យបានខ្ចីម៉ូតូគាត់ថា ទៅហូមបាយមួយភ្លែតហើយក៏យកទៅបាតតែម្តង ។ រហូតមកដល់រសៀលថ្ងៃខាងលើនេះ ទើបគាត់ប្រទះឃើញជនសង្ស័យនៅមុខផ្ទះសំណាក់ហូលីដេ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីសាកសួរ ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានខ្ចីម៉ូតូជនរងគ្រោះពិតប្រាកដមែន តែម៉ូតូខាងលើនេះ ខ្លួនបានចាញ់បោកមិត្តភក្តិបន្តទៀត ។
គួរបញ្ជាក់ថា ម៉ូតូដែលជលសង្ស័យឆបោកយកទៅនេះ ម៉ាកហ្សុយហ្ស៊ីគី និក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១FU-៥៨៦៩ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរបន្តតាមនីតិវិធី ៕ តុង សីហា