ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Landcruiser ឆ្នាំ២០១៣ មួយគ្រឿងឆេះក្នុងស្ថានីយសាំង PTT តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Landcruiser មួយគ្រឿងសង្ស័យឆ្លងចរន្តអគ្គិសនីឆេះគ្រឿងម៉ាស៊ីនខាងមុខ ខណៈដែលម្ចាស់ចតចោល នៅក្នុងស្ថានីយ៍សាំង PTT តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែផ្លូវចូលទៅវត្តនាគវ័ន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាអ្នកដំណើរតាមផ្លូវឈប់មើល ។

ហេតុការណ៍នេះ បានកើតឡើងជិត៧យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តដែលឆាបឆេះ មួយកំណាត់មុខនេះខាងលើម៉ាក Landcruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AK-៩៦៨៩ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេរថយន្តខាងលើមកឈប់នៅកន្លែងកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានផ្សែងហុយចេញពីខាងមុខរថយន្ត រួចក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ភ្លាមនោះក៏មានមានប្រជាពលរដ្ឋយកបំពង់បាញ់ពន្លត់អគ្គីភ័យជួយពន្លត់ទាន់ពេលនោះទើបភ្លើងរលត់ ។

ក្រោយពេលកើតហេតុ មិនបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ហើយត្រូវបានម្ចាស់ស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕ ជ្រោយពេជ្រ

img_0454 image1 image2 image3 image4


ចែករំលែក៖