ភ្នំពេញ ៖ អគារដ៏ធំដែលមានកម្ពស់ ៣ជាន់ស្ថិតនៅក្នុងខណ្ឌច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលទើបតែសាងសង់រួច រាល់ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា តេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់មជ្ឈ មណ្ឌលសហគមន៍នៃមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គមក្រោមជំនួយរបស់ធនា គារអភិវឌ្ឍន៍អ៊ិស្លាម IDB សប្បុរសជន ពីប្រទេកាតា និងប្រទេសគុយវ៉ែត មានការ ចូលរួមពីលោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តី លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងអស់ លោក លោកស្រី សិស្សនិស្សិតជាច្រើន រូបទៀតផង។
លោក HAMED RASHID AL-SHAWANI ជាម្ចាស់ជំនួយបានថ្លែងក្នុងពិធី សម្ពោធឲ្យដឹងថា អគារមជ្ឈមណ្ឌលសហគមន៍មានគ្លីនិចសម្រាប់ពិនិត្យនិងចែកថ្នាំ បឋមនៅជាន់ផ្ទាល់ដីជាជំនួយឧបត្ថម្ភសម្រាប់ បងប្អូនដែលគ្មានលទ្ធភាពព្យាបាលជំងឺមានក្រុមវេជ្ជបណ្ឌិតដែលមានសមត្ថភាព ខ្ពស់មកពីក្នុងស្រុកនិងមកពីប្រទេសអូស្រ្តា លីនឹងមកបម្រើការនៅទីនេះ។ អគារនេះ ក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលអប់រំ ផងដែរ ដែលមានបង្រៀនភាសាបរទេស កុំព្យូទ័រ មានសាលប្រជុំទូទៅ មានការិយា ល័យរបស់សមាគម ហើយក្នុងឱកាសនោះ ក៏មានវិធីបញ្ចុះបឋមសិលាកសាងអគារ អន្តេវាសិកដ្ឋាននិស្សិតមហាវិទ្យាល័យ ដើម្បីជួយដល់និស្សិតដែលគ្មានលទ្ធភាព ជួលកន្លែងស្នាក់នៅក្នុងពេលកំពុងបន្តការ សិក្សា។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់នូវ អគារខាងលើនេះនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកហ៊ុន ម៉ាណែត បានថ្លែងទៅកាន់បងប្អូនប្រជា ពលរដ្ឋក៏ដូចជាប្អូនៗដោយបញ្ជាក់និងរៀប រាប់យ៉ាងក្បោះក្បាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច តេជោជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រេទស មានសុខសន្តិភាពពេញលេញ។ ទន្ទឹមនឹង នោះលោកហ៊ុន ម៉ាណែត បានថ្លែងទៀត ថា សន្តិភាពពិបាករកណាស់ លោកយាយ លោកតា ពូ មីង បានធ្លាប់ឆ្លងកាត់រួចមក ហើយពីសម័យកាលមួយមកសម័យកាល មួយ ប្រសិនបើយើងគិតខុសនោះច្បាស់ ជាវិលទៅរកភាពអន្តរាយនិងវិនាសហិន ហោចច្បាស់ជាមិនខាន៕ អរុណរះ