ព័ត៌មានទាន់ហេតុការណ៍៖

ពេលយប់ស្រវឹងស្រាស្រែកឡូឡា ព្រឹកឡើងប្រទះឃើញចង.កស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ផឹកស្រាស្រវឹងនៅពេលយប់រត់ស្រែកឡូឡាគោះទ្វារផ្ទះអ្នកជិតខាង ដោយគ្មានមូលហេតុ លុះព្រឹកឡើងក៏ប្រទះឃើញចង.កស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ម ជឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ។ ជនរងគ្រោះជាមនុស្សញៀនស្រាតែងតែផឹកស្រវឹងស្ទើររាល់ថ្ងៃ ។ នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះមានសភាពស្រែកឡូឡារត់ចុះឡើងគោះទ្វារផ្ទះអ្នកជិតខាង តែប្រពន្ធមិនចាប់អារម្មណ៍នោះទេក៏ចូលទៅដេកបាត់ទៅ ព្រោះវាជាទម្លាប់របស់ជនរងគ្រោះទៅហើយ ។

លុះព្រឹកឡើងក្រោកពីដំណេកវិញស្រាប់តែប្រទះឃើញជនរងគ្រោះជាប្តីចង.កស្លាប់នៅជាប់នឹងចំរឹងបង្អួច ទើបស្ត្រីជាប្រពន្ធស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដឹងដល់អ្នកជិតខាង និងសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅពិនិត្យកោសល្យវិច្ច័យលើសាកសពជនរងគ្រោះ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា នៅលើសាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះទេ ជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួន មិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

aas-2 aas aas-1


ចែករំលែក៖