ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួនពាក់ព័ន្ធករណីលួច ខ្សែភ្លើងនិងគម្របអំពូលភ្លើង

ចែករំលែក៖

 

   ខេត្តស្វាយរៀង: ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួន ពាក់ព័ន្ធករណីលួចខ្សែភ្លើងនិងគម្របអំពូលភ្លើង ។

   នគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជនសង្ស័យមានឈ្មោះ  អ៊ុំ សារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិថ្នល់កែង  សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងវត្ថុតាងរូមមាន  ខ្សែភ្លើងមួយដុំធំនិងកូនកាំបិតមួយដើមនិងឈ្មោះរ៉ន​ សារិន​ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ​ត្រាំប៉ោង​ ឃុំព្រះប្រឡាយ​ ស្រុក​ត្រពាំងប្រាសាទ​ ខេត្ត​ឧត្ដរមានជ័យ​ដោយដកហូតវត្ថុតាងរួមមាន ប្រអប់អំពូលភ្លេីង​ធ្វើ​អំពី​ស័ង្កសី​ ចំនួន៣សន្លឹក គម្របស័ង្គសី អំពូលភ្លើង ចំនួន៤៣សន្លឹក ដែកអុីណុក ជើងទម្រ តុ ចំនួន ១។

   ចំពោះជនសង្ស័យឈ្មោះ រ៉ន សារិន​ សមត្ថកិច្ចនគរបាលបានសហការ​ជាមួយ​ផ្នែក​គ្រឿង​ញៀន​ធ្វើ​តេតេស្ដដោយមានលទ្ធផល​វិជ្ជមាន (+) ។ 

    បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់ ៕ ដោយសុថាន


ចែករំលែក៖