ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នារី ទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចជិតទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ ទំនប់ ខណ្ឌចំកាមន រាជធានីភ្នំពេញកម្លាំង ល្បាតអ.ហ ខណ្ឌបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃក្នុងខណៈដែលជនរងគ្រោះកំពុងឈរនិយាយទូរស័ព្ទ នៅលើចិញ្ចើមផ្លូវ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កៅ ហ្សីឌីម៉ៃឃើល ភេទប្រុស ២៧ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិ ស្នាក់នៅផ្ទះ លេខ១២៨C ផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក បាត់បង់ទូរស័ព្ទ១គ្រឿងម៉ាក iPhone 6 មានលេខ ០១៦ ៨៦៥៥៥៥។

ជនសង្ស័យឈ្មោះ គឹម ស្រីកា ភេទស្រី ២០ឆ្នាំ មុខរបរស្រីរកសុីផ្លូវភេទម្តុំឈូកទិព្វ ស្នាក់នៅមិនពិតប្រាកដរងរបួសថ្ងាសខាងស្តាំ ដោយសារដួលម៉ូតូ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុពេលដែលខ្លួនកំពុងឈរចាំម៉ូយនៅឈូកទិព្វក៏មាន បុរស២នាក់ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកបានមកទាក់ទងមិត្តភក្តិខ្លួនគោលបំណង យកខ្លួនទៅដេក។ ពេលដែលត្រូវតម្លៃគ្នា ហើយបុរស២នាក់នោះបានឲ្យខ្លួនអង្គុយ ខាងមុខតែបុរសម្នាក់ទៀតអង្គុយបន្ទាប់ ។ ពេលដែលជិះម៉ូតូចេញមកដល់កន្លែងកើតហេតុស្រាប់តែបុរសអ្នកបើកម៉ូតូឃើញជនរងគ្រោះកំពុងឈរនិយាយទូរស័ព្ទម្នាក់ក៏ជិះម៉ូតូត្រឡប់ទៅវិញរួចអ្នកអង្គុយក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបាន ប្រុងជីះចេញតែជនរងគ្រោះបានរត់តាមនិងចាប់ម៉ូតូបណ្តាលឲ្យដួល។ បន្ទាប់មកបុរស២នាក់នោះបានលើកម៉ូតូជិះរត់គេចបាត់ យកទាំងទូរស័ព្ទរបស់ជនរងគ្រោះទៅជា មួយដែរ។ ចំណែកខ្លួនត្រូវបានជនរងគ្រោះឃាត់បន្ទាប់មកក៏មានអ-ហមកដល់ឃាត់យកទៅខណ្ឌតែម្តង៕ ស រស្មី

image1 image2


ចែករំលែក៖