ខេត្តព្រះសីហនុ៖សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា រថយន្តម៉ាកឡិចសុីស៣៣០មួយ គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២K- ៨៤៦៦ ទិសដៅពីភ្នំពេញទៅកោះកុងជិះគ្នា៣នាក់បានបុកក្របី២ក្បាលបណ្តាលឲ្យខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ប៉ុន្តែមិន មានមនុស្សណាម្នាក់រងរបួសនោះទេ។
ប្រភពដដែលបាមបន្តថា អ្នកបើកបរ ឈ្មោះចាន់ ថុល ភេទប្រុស អាយុ២៨ឆ្នាំ មុខ របររត់តាក់ស៊ី ទីលំនៅភូមិ៣ សង្កាត់១ ក្រុង ព្រះសីហនុ បានបុកក្របី២ក្បាលដែលដេីរ ឆ្លងផ្លូវកាលពីវេលាម៉ោង៣និង៤០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ១១១- ១១២ ស្ថិតភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះស្រុកកំពង់សិលាបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ៕ ឆ្លាមសមុទ្រ