ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិតឧកញ៉ាសៀង ចាន់ហេង ប្រគល់ព្រះពុទ្ធរូប២ព្រះអង្គជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រះពុទ្ធរូប២ព្រះអង្គ ធ្វើអំពីឈើតាត្រាវ និងថ្មភក់ ព្រមទាំងសសរឈើមួយដើម សល់ពីសម័យបុរាណ ត្រូវបានលោកស្រីបណ្ឌិតឧកញ៉ា សៀង ចាន់ហេង ប្រគល់ជូនអគ្គនាយកដ្ឋានបេតិភណ្ឌនាយកដ្ឋានសារៈមន្ទីរ ដើម្បីថែរក្សាទុក៖ ពិធីប្រគល់ទទួលនេះ គឺធ្វើឡើងនៅភូមិគ្រឹះរបស់ លោកស្រីបណ្ឌិតឧកញ៉ា សៀង ចាន់ហេង នាក្រុងតាខ្មៅកាលពីព្រឹកថ្ងៃទី០៣ វិច្ឆកា ២០១៦ ដោយមានការចូលរួមទទួលពីសំណាក់ លោកស្រី នេត្រ ភូម៉ារី អនុរដ្ឋលេខាធិការក្រសួង លោក ហម គឹមសុន អគ្គនាយករងអគ្គ នាយកដ្ឋានបេតិកភណ្ឌ និងមន្ត្រីជាច្រើនរូបទៀត។

លោកស្រីបណ្ឌិតឧកញ៉ា បានមានប្រសាសន៍ថា កាលពីអំឡុងខែតុលា ២០១៦ កន្លងទៅនេះ ដោយមើលឃើញថា ស្រះស្រង់ នៅក្នុងវត្តកោះទង់ មានសភាពគោគរាក់មិនអាចតម្ក ល់ទឹកទុកសម្រាប់ព្រះសង្ឈ ក៏ដូចជាពុទ្ធបរិស័ទ នៅក្នុងឃុំច្រកខ្លី ស្រុកបន្ទាយមាស ខេត្តកំពត ប្រើប្រាស់នៅរដូវប្រាំងបាន ។

លោកស្រីបណ្ឌិតឧកញ៉ា ក៏បានផ្តល់នូវការឧបត្ថមថវិកាចំនួន២ម៉ឺនដុល្លារដើម្បីស្តារ ក្នុងខណៈដែលធ្វើការស្តារនោះ ក៏ប្រទះឃើញព្រះពុទ្ធរូបទាំង២ព្រះអង្គ និងឈើមួយដើមនេះ។ រួចព្រះគ្រូចៅអធិការវត្ត ក៏បានយកមកប្រគល់ឱ្យលោកស្រី ព្រោះមិនហ៊ានទុកក្នុងវត្ត ខ្លាចមានជនខិលខួច ដែលមានបំណងមិនល្អលួច។

ព្រះតេជគុណ លី សុភក្រ្ត័ ព្រះគ្រូចៅអធិការវត្តកោះទុង បានមានថេរៈដិកាថា ក្រោ យពីទទួលការឧបត្ថមពីលោកស្រីបណ្ឌិតឧកញ៉ា អាត្មាក៏បានជួលគេមកធ្វើការស្តារ លុះប្រទះឃើញវត្ថុបុរាណដូច្នេះ មិនហ៊ានទុកក្នុងវត្ថខ្លាចបាត់បង់ដោយប្រការណាមួយ ទើបប្រជុំព្រះសង្ឃគណៈកម្មាធិការវត្ថ សម្រេចយកមកប្រគល់ជូនលោកស្រី នេត្រ ភូម៉ារី គ្រប់គ្រងចាត់ចែងតែម្តងទៅ ។

លោកស្រី នេត្រ ភូម៉ារី បានមានប្រសាសន៍ឱ្យដឹងថា ព្រះពុទ្ធរូបទាំង២ព្រះអង្គនេះ គឺសាងក្នុងសម័យកណ្តាល ដោយ១អង្គជាព្រះពុទ្ធរូបប្រក់នាគ ធ្វើឡើងអំពីថ្មភក់ មានកម្អ ស់៤៤សង់ទីម៉ែត្រ ទទឹង២១សង់ទីម៉ែត្រ កម្រាស់១១សង់ទីម៉ែត្រ និងនៅល្អ ។ ចំណែកឯព្រះពុទ្ធរូបសមាធិ គឺធ្វើអំពីឈើតាត្រាវ កម្ពស់៧២សង់ទីម៉ែត្រ ទទឹង៣៥សង់ទីម៉ែត្រ មានវិ ជ្ជមាត្រ៣៧សង់ទីម៉ែត្រ ហើយមានស្នាមពុកផ្នែកកំពូលព្រះកេស។ ចំណែកឯសសរឈើតា ត្រាវ មានបណ្តោយ៣,០៧ម៉ែត្រ វិជ្ជមាត្រ៣០សង់ទីម៉ែត្រ និងមានស្នាមប្រេះ។

លោកស្រី ក៏បានថ្លៃងអំណរគុណទៅដល់ព្រះតេជគុណព្រះគ្រូចៅអធិការវត្ត និងលោកស្រីបណ្ឌិតឧកញ៉ា សៀង ចាន់ហេង ជាខ្លាំងដែលបានប្រគល់នូវវត្ថុបុរាណទាំងនេះ មកដល់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕ ស្អាងជ័យ
img_1901 img_1902
img_1905

img_1906

img_1903


ចែករំលែក៖