ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុកឡាំប្រឺតាបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

 

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកឡាំប្រឺតាពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១០និង៤០នាទី  ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ប៉ែត ភេទប្រុស អាយុ២០ឆ្នាំ(សន្លប់បាត់បង់ស្មារតី) រងរបួសក្បាលនិងជង្គង់។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា   មុនពេលកេីតហេតុគេបានឃេីញឡាំប្រឺតាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយបណ្តាលឲ្យដួលរងរបួស ចំណែកឡាំប្រឺតាក៏បន្តដំណេីរទៅមុខបាត់ទៅ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖