ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ចាប់យកថ្នាំញៀន១៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគបាលឆ្មក់បង្ក្រាបឃាត់ជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដកហូតថ្នាំញៀន១៦កញ្ចប់ ដាវ កាំបិត និងសម្ភារមួយចំនួនទៀត កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ទី១ ឈ្មោះ ធី រដ្ឋា ហៅតឿ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតភូមិស្រម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ថ្នាំ និងសម្ភារៈមួយចំនួនទៀត ។ទី២ឈ្មោះសុីម ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នរបាលបានឲ្យដឹងថា បន្ទាប់ពីយុទ្ធនាការបង្ក្រាបករណីជួញដូរខាងលើ បន្ទាប់ពីប្រជាពលរដ្ឋ ទីតាំងខាងលើរាយការណ៍ ទើបកម្លាំងនគរបាលបុ៉ស្តិ៍កន្ទោក ក្រោមបញ្ជារពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ចំណែកមេក្លោងម្នាក់ទៀតរត់គេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ធី រដ្ឋា បានសារភាពថា ថ្នាំញៀនទាំងអស់ ជារបស់អ្នកផ្សេងដែលរត់បាត់នោះទេ ដែលឲ្យរូបគេ ចាំយកមកប្រគល់ឲ្យអ្នកចាំទិញ ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀន ចំនួន១៦កញ្ចប់តូច ដាវសាំមូ៉រ៉ៃ១ដើម បុ័ុងតោ១ដើម សម្ភារៈវេចខ្ចប់មួយចំនួន ឧបករណ៍សម្រាប់ជក់ មូ៉តូចំនួន២គ្រឿង មួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1G-3487 និងមួយគ្រឿងទៀត ម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FB ៥៤៣៤ ។

ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ និងថ្នាំញៀន សមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបឋមនៅបុ៉ស្តិ៍កន្ទោក និងនាំខ្លួនបន្តទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖