ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌបានចុះសហការណ៍ជាមួយកម្លាំងមូលដ្ឋានចុះការងាររដ្ឋបាល នៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី៣ ស្ថិតក្នុងប្លុកតាន់ប៉ា តាមបណ្តោយផ្លូវលេខ៥១, ១៥៤, ៤៩, និង១៤៤ ភូមិ៦, ៧, ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២១ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបន្តបោសសំអាតក្រុមក្មេងញៀនថ្នាំនិងជនអនាថានៅក្នុងមូលដ្ឋានកុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចផងដែរ ។
លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងថាដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញក្នុងការបន្តការបើកយុទ្ធការចុះធ្វើរដ្ឋបាលកន្លែងស្មុកស្មាញសម្បូរទៅការប្រើប្រាស់ថ្នាំញៀនក៏ដូចជាជនអនាមកពពាក់ពពូនបង្កភាពអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាននោះទើបនៅយប់ថ្ងៃទី០៣ខែវិច្ឆិកានេះដែរលោកបានដឹកនាំកម្លាំងចុះមកសហការជាមួយកម្លាំងមូលដ្ឋានចុះមកធ្វើនៅប្លុកតាន់ប៉ារនេះជាលទ្ធផលបានឃាត់ខ្លួន ជនអនាថា និងអ្នកប្រើប្រាស់ នូវសារធាតុ ញៀនចំនួន០៨នាក់ បញ្ជូនទៅ សាលាខណ្ឌដូនពេញ ដើម្បីចាត់ការបន្ត។
បន្ទាប់មកនៅវេលាម៉ោង២១និង៣០នាទីថ្ងៃដដែល កំលាំងគណៈបញ្ជាការឯកភាព បានបន្តចុះរដ្ឋបាលនៅ ខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ ជនបទ(EDC) និងមកប្លុកកាសា បន្តទៀត។
លទ្ឋផលប្រមូលបានស្ត្រីរកសុី ផ្លូវភេទ ចំនួន១០នាក់បន្ថែមទៀតបញ្ជូនមកសាលា ខណ្ឌដូនពេញ សរុបទាំង០៣គោលដៅ ឃាត់ខ្លួនបានចំនួន១៨នាក់ ស្រី០៩នាក់ដើម្បីបញ្ជូនទៅអប់រំនៅមន្ទីរសង្គមកិច្ច ៕ ស តារា