ព័ត៌មានទាន់ហេតុការណ៍៖

អាវុធឆ្នៃជិត២០ដើម ត្រូវបានពលរដ្ឋប្រគល់ជូននគរបាលគ្រប់គ្រង

ចែករំលែក៖

ខេត្ដសៀមរាប៖ កាំភ្លើងប្រភេទAK  និងប្រភេទកែច្នៃចំនួន១៦ដើម ត្រូវបានប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយាល់ ប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសគ្រប់គ្រង បន្ទាប់ពីយល់នូវការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋឲ្យដឹងថា ការរក្សាទុកអាវុធឬអាវុធកែច្នៃគឺជាអំពើខុសច្បាប់និងប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋផងដែរទើបពួកគាត់សម្រេចចិត្ដប្រគល់ឲ្យសមត្ថកិច្ចគ្រប់គ្រងដើម្បីសុវត្ថិភាព។

លោកវរសនេយ៍ឯកឆេតញ៉ា នាយការិយាល័យនគរបាលអាវុធជាតិផ្ទុះបានឲ្យដឹងនៅរសៀល ថ្ងៃទី៣ ខែវិច្ឆិកាថា អាវុធដែលកម្លាំងនគរបាលស្រុកបន្ទាយស្រីបានទទួលពីពលរដ្ឋនេះមានចំនួន១៦ដើមរួមមាន៖ កាំភ្លឺងខ្យល់ចំនួន១៣ដើម,កាំភ្លឺងព្រៃចំនួន០២ដើមនិងអាវុធAKចំនួន០១ដើមប៉ុន្ដែលោកមិនបានប្រាប់ពីកំាភ្លើងអាការដែលពលរដ្ឋកាន់កាប់កន្លងមកនោះបានពីណាមកនោះទេ ។

លោកបានអំពាវនាវឲ្យបងប្អូនពលរដ្ឋមិនឲ្យរក្សាទុកអាវុធខុសច្បាប់ក្នុងផ្ទះព្រោះវាគឺជាអំពើល្មើសច្បាប់ ហើយថាការប្រគល់អាវុធនេះជាការ ដ៏ល្អមួយនៅក្នុងសង្គម ៕ ជានិរន្ដរ៍

se


ចែករំលែក៖