ភ្នំពេញ ៖ នារីម្នាក់បើករថយន្តហាយប្រីដវ៉ាហ្វតគៀបណ្តាលឲ្យរងការខូចខាតរបើកកាងក្តោយដំណំ ក្រោយកើតហេតុភាគីសងខាងដណ្តើមទាមទារកសំណងរៀងខ្លួន មិនត្រូវគ្នា ប្តឹងបូ៉លីសជំនាញមកវាស់វែង រកខុសត្រូវ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តហ្វត ពាក់ស្លាកលេខ រដ្ឋ13 2-0416 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិច លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្ត ម៉ាក ហាយប្រីដ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1459 បើកបរដោយស្រ្តីម្នាក់ ធ្វើដំណើរពីកើតទៅលិចដូចគ្នា វ៉ាជែង បួងចង្កូតអៀបខាង តែជ្រុលទៅកៀរពីមុខរថយន្តហ្វត បណ្តាលឲ្យរងការខូចខាតសងខាង ។ ក្រោយកើតហេតុ ភាគីរថយន្តទាំងពីរគ្រឿងនិយាយចរចារគ្នាមិនត្រូវ ដោយសារទាមទារ រកសំណងរៀងខ្លួន ទើបសម្រេចហៅនគរបាលជំនាញមកធ្វើការវ៉ាស់វែង រកខុសត្រូវហេតុតែចង់ចាញ់ ចង់ឈ្នះ ។
ករណីដណ្តើមសំណងការខូចខាតខាងលើ ទីបំផុតក្រោយពីសមត្ថកិច្ចវាស់វែងរួច បែរជាភាគីសងខាងសុំនិយាយគ្នាជាថ្មី ដោយភាគីខាងរថយន្តហាយប្រីដ សុខចិត្តចេញលុយទៅឲ្យខាងរថយន្តហ្វត ចំនួន៥០ដុល្លារ នៃការខូចខាត ជាការបញ្ចប់រឿង ៕ សុខាសែនជ័យ