ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងហូជីមិញ មានករណីទារកកើតមកក្បាលតូចឆ្លងវីរុសហ្ស៊ីកា៤នាក់

ចែករំលែក៖

កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានកោះប្រជុំជាបន្ទាន់ដើម្បីបញ្ចេញយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងវីរុស្សហ្ស៊ីកា ក្រោយពេលមានទារក៤នាក់ បានឆ្លងវីរុស្សខាងលើ ។

វេជ្ជបណ្ឌិត Nguyen Tri Dung ប្រធានមន្ទីសុខាភិបាល ទីក្រុងហូជីមិញបានឲ្យដឹងថា មកទលពេលនេះនៅវៀតណាមមានការឆ្លើងវីរុស្សហ្ស៊ីការ២៨ករណីនៅខេត្តក្រុងចំនួ៧ នៅទូទាំងប្រទេស។

គិតដល់ថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងហូជីមិញទាំងមូលមាន២១ករណីឆ្លង និង៩ករណីស្ថិតនៅក្នុងការមន្ទិលសង្ស័យតាមដាន ។ ការឆ្លងនោះស្ថិតនៅខណ្ឌចំនួន១១ ក្នុងចំណោម២៤។

វេជ្ជបណ្ឌិត Nguyen Tri Dungបញ្ចាក់ទៀតថា អាចនឹងមានការឆ្លងថ្មីទៀត ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា ។

តាមប្រសាសណ៍ លោក Pham Trong Lan ប្រធាន Pasteur ទីក្រុងហូជីមិញ បានឲ្យដឹងថា ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ មានករណីឆ្លងវីរុស្សហ្សីកា ៥នាក់ក្នុងមួយសប្តាហ៍ ។ ក្នុងនោះ ស្ត្រីមានផ្ទៃពោះ៤នាក់ បានឆ្លង ក្នុងចំណោម៤នាក់ មានម្នាក់ទើបតែមានផ្ទៃពោះ៣ខែប៉ុណ្ណោះ ។

ដូច្នេះបុគ្គលដែលត្រូវការយកចិត្តទុកដាក់ជាងគេនោះ គឺស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបម្រុងមានផ្ទៃពោះ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ខាងលើកើតឡើង។ វេជ្ជបណ្ឌិត Nguyen Tri Dung បានឲ្យដឹងថា ចំពោះស្ថានភាពទាំងនោះ ទីក្រុងហូជីមិញ បានឡើងផែនការតាមដាន មើលថែស្ត្រីមានផ្ទៃពោះ ដែលមានឆ្លងវីរុស្សហ្ស៊ីកា ដូចមានការចូលរួមពីមន្ទីរពេទ្យ៣នៅក្នុងក្រុងហូជីមិញ។

ក្រៅពីនេះ មន្ទីរពេទ្យ៣០ផ្សេងទៀតនៅក្នុងតំបន់ ក៏បាន ធ្វើសកម្មភាពតានដានបង្ការការឆ្លងវីរុស្សហ្ស៊ីកាផងដែរ ។ មកទល់ពេលនេះ មានករណីសង្ស័យ៩២១ករណីត្រូវបានត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ៕ ម៉ែវ សាធី
zika31


ចែករំលែក៖