ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីអប្សរាម្នាក់ និងពលរដ្ឋម្នាក់ករណីឆក់ត្រីខុសច្បាប់ក្នុងតំបន់ហាមឃាត់

ចែករំលែក៖

ខេត្ដសៀមរាប៖ មន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ និងពលរដ្ឋម្នាក់ទៀត រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលស្រុកស្វាយលើឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ក្នុងតំបន់ហាមឃាត់។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចត្រពាំងស្រែល្បេតក្បែប្រាសាទបុរាណ ស្ថិតនៅក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រីស៊ុន អេង អធិការ នគរបាលស្រុកស្វាយលើបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានធ្វើសកម្មភាពឆក់ត្រីជាក់ស្តែង និងមាន៖ ១-ឈ្មោះ ហុងហាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាបុគ្គលិកអាជ្ញាធរជាតិអប្សារា រស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ២-ឈ្មោះ វង់ ពៅភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាកម្មករ រស់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូទ័រឆក់ត្រី០១,អាគុយ០១,ម៉ូតូជិះធ្វើសកម្មភាពល្មើស០១, កាំភ្លើងខ្យល់០២ដើមនិងរបស់របរមួយចំនួនទៀត ។

លោកបន្តថា៖ ទោះបីមន្ត្រីរាជឬខាងណាក៏ដោយ ឲ្យតែប្រព្រឹត្តិខុសច្បាប់ក្នុងនាមលោកជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវឃាត់ខ្លួនសិនដើម្បីកុំពលរដ្ឋយកតម្រាប់តាម។

លោកបន្ថែមថា ជនសង្ស័យបន្ទាប់ពីឃាត់ខ្លួនត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយលើនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកនិងបានកសាងសំណុំរឿងបញ្ជូនទៅកាន់មន្ទីរជំនាញជលផលខេត្តសៀមរាបនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦សាក សួរបន្ថែមដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់ ៕ ជានិរន្ដរ៍

ds sa


ចែករំលែក៖