ខេត្តស្ទឹងត្រែង ៖ លោក ទូច គង្គា អភិបាលរងខេត្ត និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញចូលរួមពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌវេនទី៨ នៅវត្តនទីអម្ពវណ្ណារាម ហៅវត្តអូរស្វាយ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌវេនទី៨ ក៏មានការអញ្ជើញចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំអូរស្វាយនិងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់។ ក្នុងឱកាសនេះដែរ លោកប្រធានបានប្រគេនសាដក ទេយ្យទាន (អង្គរ១០០ គីឡូក្រាម មីចំនួន ៤កេស ភេសជ្ជៈចំនួន ៤កេស និងទឹកសុទ្ធចំនួន ៤កេស) និងបច្ច័យកសាងចំនួន ៩០០ ០០០ រៀល បានជូនថវិកាដល់លោកតាអាចារ្យ យាយជីជាច្រើននាក់ ព្រមទាំងបានប្រគេនទេយ្យទាន (អង្គរចំនួន ១០០គីឡូក្រាម មីចំនួន ៤កេស ភេសជ្ជៈចំនួន ៤កេស ទឹកសុទ្ធចំនួន ៤កេស) និងបច្ច័យកសាង ចំនួន ៨០០ ០០០ រៀលក្នុងមួយវត្ត ជូនដល់វត្តទាំង ៨ផ្សេងទៀតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ សរុបចំណាយថវិកា ចំនួន ១០.៩៦០ ០០០រៀល និង ១៣៨$ ។
សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៨ ! ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
សូមជូនពរបងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច