ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះឃាត់ខ្លួនជនសង្ស័យពីរនាក់លាក់ទុកគ្រឿងញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ : យុវជនពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពេលឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងខ្លួនរបស់ពួកគេកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ហ្គ្រាស់សាំង កាល់តិច ក្បែស្ពាន៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានរៀបរាប់ប្រាប់ថា មុនពេលកើតហតុ ខណៈពួកគាត់ជាមួយកម្លាំងចម្រុះរាជធានីដាក់គោលដៅល្បាតនៅចំណុចខាងលើ ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ក៏ប្រទះឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ ១CW ២៩៦៦ ហើយឃើញអ្នកទាំងពីរជិះម៉ូតូក្នុងលក្ខណៈសង្ស័យ ហើយឃាត់ដើម្បីឆែកឆេរ ពេលនោះ ស្រាប់តែប្រទះឃើញថ្នាំញៀនមួយកញ្ចប់នៅលើខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់នោះ ក្រោយមក កម្លាំងសមត្ថកិច្ច ក៏បានឃាត់ជនសង្ស័យខាងលើ ហើយភ្លាមៗនោះ កម្លាំងខាងលើបាននាំខ្លួនបុរសទាំងពីរនាក់នៅយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ដើម្បីសាកសួរ ។

មន្ត្រីដែលប្រចាំការនៅប៉ុស្ដិ៍បានឲ្យដឹងថា យុវជនទាំង២នាក់ខាងលើ មានឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើត ភូមិកាំងលូវ ឃុំព្រៃលាវ ស្រុកពាមរ ខេត្តព្រៃវែង ទី២ ឈ្មោះ រាជ ភណ្ឌ័ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ម្តុំជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ស្រុកកំណើតជាមួយបុរសខាងលើ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំចាត់ការតាមនីតិវិធី ៕ តុង សីហា

sew-3 sew sew-1 sew-2


ចែករំលែក៖