ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ នាយករដ្ឋមន្រ្តី​ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពីធីបិទការប្រកួតកីឡាជាតិលើកទី១

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពីធីបិទការប្រកួតកីឡាជាតិលើកទី១ នៅស្តាតអូឡាំពិក។

សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែគាំទ្រយកចិត្តទុកដាក់ជំរុញវិស័យកីឡាជាតិអោយរីកចម្រើនខ្ពស់ឡើង។

ចលនាកីឡាជាតិកំពុងបោះជំហានទៅមុខដែលជាក្តីរំពឹងរបស់កម្ពុជាយ៉ាងខ្លាំងក្នុងការដណ្តើមជ័យជំនះទាំងនៅក្នុងការប្រកួតកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ។ គ្រប់អ្វីៗដែលសម្រេចបាន គឺអាស្រ័យដោយមានការចូលរួមពីកីឡាករ កីឡាការិនីគ្រប់រូប និងជាពិសេសដោយមានការគាំទ្រពីប្រជាពលរដ្ឋ និងយុវជន។ តាមរយៈនៃការប្រកួតជាង១០ថ្ងៃមកនេះ គឺបានឃើញកាន់តែច្បាស់នូវសមត្ថភាពខ្ពស់របស់កីឡាករ។ ពិតប្រាកដណាស់ គ្មានអ្វីដែលធ្វើមិនបានឡើយនៅពេលដែលតាំងចិត្តប្តេជ្ញាធ្វើ។

សូមពលរដ្ឋបន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិអោយកាន់តែខ្លាំងឡើងថែមទៀត ចាប់ពីទីក្រុងរហូតដល់ជនបទ។ ទន្ទឹមនឹងនោះ សូមបងប្អូនជនរួមជាតិចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កូនចៅដើម្បីពួកគេមានឱកាសកាន់តែច្រើនក្នុងការចូលរួមនៅក្នុងវិស័យកីឡា។

សូមជូនពរកីឡាករទាំងអស់ទទួលបានជោគជ័យថ្មីៗល្បីថែមទៀតដើម្បីកិត្យានុភាពនៃប្រទេសជាតិ ៕

1 2 3 4 5


ចែករំលែក៖